Update៖ ក្រុមហាម៉ាស់និងអ៊ីស្រាអែលឈានដល់កិច្ចព្រមព្រៀង ដោះលែងអ្នកទោសប៉ាឡេស្ទីន!

ក្រុមហាម៉ាស់ បាននិយាយកាលពីថ្ងៃអង្គារ(ទី២៥ខែកុម្ភៈ)ថាគណៈប្រតិភូរបស់ខ្លួនបានបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីគែររបស់អេហ្ស៊ីបហើយ។ ដែលជាកន្លែងឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីដោះស្រាយការពន្យារពេលក្នុងការដោះលែងអ្នកទោសប៉ាឡេស្ទីនដែលត្រូវបានគេសន្មត់ថាត្រូវបានដោះលែងកាលពីថ្ងៃសៅរ៍។

ប្រភពពីសារព័ត៌មានAnadolu។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់បាននិយាយថា គណៈប្រតិភូរបស់ខ្លួនដែលដឹកនាំដោយមន្ត្រីជាន់ខ្ពស់ Khalil al-Hayya បានជួបជាមួយមន្ត្រីអេហ្ស៊ីប ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះដូរអ្នកទោស ក៏ដូចជាការត្រៀមរៀបចំសម្រាប់ដំណាក់កាលបន្ទាប់នៃការចរចា។

ក្រុមនេះបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការប្រកាន់ខ្ជាប់យ៉ាងពេញលេញ និងច្បាស់លាស់ចំពោះលក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀង។
ក្រុមហាម៉ាស់បានបន្ថែមថាដំណោះស្រាយមួយត្រូវបានឈានដល់ដើម្បីធានាថាការដោះលែងអ្នកទោសប៉ាឡេស្ទីននឹងកើតឡើងក្នុងពេលដំណាលគ្នាជាមួយនឹងការប្រគល់អដ្ឋិធាតុអ៊ីស្រាអែល ដូចដែលបានព្រមព្រៀងគ្នាពីមុនក្រោមដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងរួមជាមួយនឹងអ្នកឃុំឃាំងស្ត្រី និងកុមារប៉ាឡេស្ទីនបន្ថែម៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version