Update៖ ប៉ូលិសចុះបង្ក្រាបក្រុមបាតុករ ជុំវិញករណីរថភ្លើងបុកគ្នា បណ្តាលឲ្យមនុស្សស្លាប់ច្រើននាក់ នៅប្រទេសក្រិក!

គ្រាប់បែកសាំង ត្រូវបានគប់ទៅលើនគរបាលក្នុងទីក្រុង Athens ខណៈប្រជាជនក្រិក កាលពីថ្ងៃសុក្រ(ទី២៨ខែកុម្ភៈ)បានបន្តធ្វើកូដកម្ម តវ៉ានៅទូទាំងប្រទេសដែលប្រារព្ធខួបលើកទី២នៃឧបទ្ទវហេតុរថភ្លើង បណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុតនៅប្រទេសនេះ។ មនុស្ស៥៧នាក់បានស្លាប់ នៅពេលដែលរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយរថភ្លើងដឹកទំនិញមួយគ្រឿងផ្សេងទៀត កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅ ប្រទេសក្រិកភាគកណ្តាល។

នៅក្នុងបាតុកម្មធំបំផុតមួយនៅក្នុងប្រទេសក្រិកក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ សេវាកម្មសាធារណៈ និងអាជីវកម្មឯកជនជាច្រើន រួមទាំងជើងហោះហើរអន្តរជាតិ និងក្នុងស្រុកទាំងអស់ ត្រូវបានបញ្ឈប់៕

Leave a Reply

Your email address will not be published. Required fields are marked *