Update៖ រុស្ស៊ី ប្រើដ្រូនវាយប្រហារលើអគារមន្ទីរពេទ្យ និងគោលដៅផ្សេងៗនៅទីក្រុងKharkiv!

មន្ត្រីក្នុងតំបន់បាននិយាយថា ដ្រូនរបស់រុស្ស៊ីបានវាយប្រហារអគារមន្ទីរពេទ្យ និងគោលដៅផ្សេងៗទៀត កាលពីល្ងាចថ្ងៃសុក្រ(ទី២៨.០២.២០២៥) នៅក្នុងទីក្រុង Kharkiv ជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ដោយបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៥នាក់រងរបួស។

អភិបាលក្រុង Kharkiv លោក Ihor Terekhov បាននិយាយថាដ្រូនរបស់រុស្ស៊ីចំនួន៩គ្រឿងបានវាយប្រហារតំបន់ជនស៊ីវិលរស់នៅនៅក្នុងសង្កាត់ភាគកណ្តាលចំនួនបីនៅទីក្រុង។
លោកបាននិយាយបន្ថែមថា មនុស្ស ៧ នាក់បានរងរបួស និង ៥៦ នាក់ត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យដែលរងការបំផ្លាញ។
លោក Terekhov និយាយថា អគាររាប់សិបកន្លែងត្រូវបានរងការខូចខាត ដោយមានបង្អួចបាក់បែកនៅក្នុងអគារលំនៅឋានហាងលក់រថយន្ត និងផ្សារទំនើប៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version