Update៖ អេហ្ស៊ីបអះអាងថា ខ្លួនមិនមានបំណង គំរាមកំហែងដល់ អធិបតេយ្យភាពរបស់ស៊ូដង់នោះឡើយ!

អេហ្ស៊ីប កាលពីថ្ងៃអាទិត្យ(ទី២ខែមីនា)បានប្រកាសថាខ្លួន ពុំបានប៉ុនប៉ងបង្កើតរដ្ឋាភិបាលស៊ូដង់ស្របគ្នា ឬសកម្មភាពណាមួយដែលគំរាមកំហែង ដល់ឯកភាពនិងអធិបតេយ្យភាពរបស់ស៊ូដង់នោះឡើយ។

ប្រភពពីសារព័ត៌មានAnadolu។

ក្រសួងការបរទេសអេហ្ស៊ីបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបបង្ហាញការបដិសេធរបស់ខ្លួនចំពោះការប៉ុនប៉ងណាមួយដែលគំរាមកំហែងដល់ឯកភាព អធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសស៊ូដង់។
ក្រសួងបានព្រមានបន្ថែមទៀតថាការប៉ុនប៉ងបែបនេះធ្វើឱ្យស្ថានការណ៍នៅស៊ូដង់ស្មុគស្មាញ រារាំងកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តក្នុងការបង្រួបបង្រួមចក្ខុវិស័យនៃកងកម្លាំងនយោបាយស៊ូដង់និងធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *