អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ(ទី២ខែមីនា)ថា ខ្លួនយល់ព្រមលើបទឈប់បាញ់បណ្តោះអាសន្ននៅតំបន់ហ្គាហ្សាស្ទ្រីប ក្នុងអំឡុងបុណ្យរ៉ាម៉ាដាន និងបុណ្យរំលង បន្ទាប់ពីមានសំណើរពីបេសកជនមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក លោក Steve Witkoff ប៉ុន្មានម៉ោងនេះ។
ប្រភពពីសារព័ត៌មានAnadolu។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពាក់កណ្តាលនៃចំណាប់ខ្មាំងនៅហ្គាហ្សា ដែលបានស្លាប់និងនៅរស់នឹងត្រូវបានដោះលែងហើយអ្នកជាប់ឃុំដែលនៅសេសសល់នឹងត្រូវបានដោះលែងនៅពេលដែលបទឈប់បាញ់បានបញ្ចប់។ ការរិយាល័យបាននិយាយថា Witkoff បានស្នើឱ្យបន្តបទឈប់បាញ់បន្ទាប់ពីកំណត់ថាត្រូវការពេលវេលាបន្ថែមសម្រាប់ការចរចាលើបទឈប់បាញ់ជាអចិន្ត្រៃយ៍។
គួរជម្រាបថា កិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះដូរអ្នកទោសបានកើតឡើងចាប់តាំងពីខែមករា ដោយផ្អាកសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនរងគ្រោះជាង 48,360 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយបានបន្សល់ទុកនូវបរិក្ខារនៅក្នុងខ្ទេចខ្ទាំ៕