Update៖ អ៊ីស្រាអែល គ្រោងនឹងកាត់ផ្តាច់ចរន្តអគ្គីសនីនិងផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនពីភាគខាងជើងទៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាវិញ!

អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ(ទី២ខែមីនា)ថាខ្លួនគ្រោងនឹងអនុវត្តយុទ្ធសាស្ត្របង្កើនការប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេលមួយសប្តាហ៍ រួមទាំងការកាត់ផ្តាច់ចរន្តអគ្គិសនី និងការផ្លាស់ទីលំនៅប្រជាជនប៉ាឡេស្ទីនពីភាគខាងជើងទៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាវិញ។
ប្រភពពីសារព័ត៌មានAnadolu។

កាសែត Israel Hayom ប្រចាំថ្ងៃបានបន្ថែមថា ផែនការនេះក៏ពាក់ព័ន្ធនឹងការកាត់ការផ្គត់ផ្គង់ទឹក ដើម្បីដាក់សម្ពាធដល់ក្រុម Hamas ឱ្យទទួលយកសំណើថ្មីរបស់សហរដ្ឋអាមេរិក។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា ក្រុមហាម៉ាសបានបដិសេធសំណើបទឈប់បាញ់បណ្តោះអាសន្ន ហើយបន្ទាប់មកលោកបានបញ្ជាឱ្យបញ្ឈប់ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាចាប់ពីថ្ងៃអាទិត្យ។
ទោះជាយ៉ាងណាអ៊ីស្រាអែលក៏ប្រឈមនឹងសំណុំរឿង ប្រល័យពូជសាសន៍នៅ តុលាការយុត្តិធម៌ អន្តរជាតិសម្រាប់សង្រ្គាម នៅក្នុងតំបន់ព័ទ្ធជុំវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *