Update៖ ការបង្កេីនថវិកាដើម្បីផលិតអាវុធ ជាតម្រូវចាំបាច់ សម្រាប់ធានាសន្តិសុខនៅអឺរ៉ុប!

កាលពីថ្ងៃសៅរ៍(ទី៨ខែមីនា ឆ្នាំ ២០២៥)អគ្គលេខាធិការនៃអង្គការណាតូ(NATO) លោក Mark Rutte បានប្រាប់បទសម្ភាសន៍ថា ថវិកាការពារជាតិច្រេីនជាងមុននិងការបង្កើនការផលិតសម្ភារយោធាជាតម្រូវការចាំបាច់ដើម្បីធានាសន្តិសុខអឺរ៉ុប។

ប្រភពពីសារព័ត៌មានReuters។

លោក Rutte បានប្រាប់កាសែតអាល្លឺម៉ង់ Welt am Sonntag ដូច្នេះថា យើងនឹងត្រូវការចំណាយថែមទៀតដើម្បីការពារយើងឱ្យមានសុវត្ថិភាព។ ប៉ុន្តែយើងក៏ត្រូវបង្កើនផលិតកម្មអាវុធឱ្យបានលឿននៅក្នុងចំណោមសមាជិកណាតូ ផងដែរ។
សមាជិកអង្គការណាតូ មានប្រទេសអឺរ៉ុបភាគច្រើន និងសហរដ្ឋអាមេរិក រួមទាំងកាណាដាផងដែរ។
តាមលោក Rutte គ្រាប់រំសេវ នាវា រថក្រោះ យន្តហោះចម្បាំង ផ្កាយរណប និងដ្រូនសុទ្ធតែជាសម្ភារយោធាដែលមានត្រូវការ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version