Update៖ រុស្ស៊ីបន្តវាយប្រហារលើអ៊ុយក្រែន ស្លាប់១៤នាក់ទៀត!

មនុស្ស១៤នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារមួយនៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ជាកន្លែងដែលរុស្ស៊ី បង្កើនការវាយប្រហារក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ប្រភពពីសារព័ត៌មានAnadolu។

សេវាសង្គ្រោះបន្ទាន់ របស់ប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃសៅរ៍ថាកងកម្លាំងរុស្ស៊ីបានវាយប្រហារទីក្រុង Dobropillia ក្នុងតំបន់ Donetsk ភាគខាងកើតកាលពីយប់ថ្ងៃសុក្រដោយបានសម្លាប់មនុស្ស11នាក់និងរបួស30នាក់។
សេវាសង្គ្រោះបន្ទាន់បានបន្ថែមថា អគារផ្ទះល្វែងប្រាំជាន់ចំនួនប្រាំបី អគាររដ្ឋបាលមួយ និងរថយន្តចំនួន 30 ត្រូវបានខូចខាត។

ទន្ទឹមនឹងនេះដែរ នៅភាគខាងជើងក្នុងតំបន់ Kharkiv យ៉ាងហោចណាស់មនុស្ស3នាក់បានស្លាប់ និង7 នាក់បានរងរបួស បន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីទៅលើអគារជនស៊ីវិលនៅទីក្រុង Bogodukhiv អភិបាលក្រុង Kharkiv លោក Oleh Synehubov បានសរសេរនៅលើ Telegram។

ដោយឡែកនៅទីក្រុង Odesa ការវាយប្រហារដោយយន្តហោះដ្រូនបណ្តាលឱ្យមានអគ្គីភ័យជាច្រើន ដែលប៉ះពាល់ដល់ឃ្លាំងផ្ទុកសម្ភារៈកសិកម្ម អគារស្ថានីយ៍សេវាកម្ម ហាងលក់គ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យដែលដាក់នៅកន្លែងបើកចំហ និងអគារឧស្សាហកម្មបួនជាន់៕

Leave a Reply

Your email address will not be published. Required fields are marked *