Update៖ អាមេរិកនិងអ៊ុយក្រែន ចាប់ផ្តើមកិច្ចចរចានៅប្រទេសអារ៉ាប៊ីសាអូឌីតអំពីអនាគតនៃសន្តិភាពជាមួយរុស្ស៊ី!

គណៈប្រតិភូអាមេរិកនិងអ៊ុយក្រែន បានចាប់ផ្តើមកិច្ចពិភាក្សានៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារ(ទី១១ខែមីនា)ដើម្បីពិភាក្សាអំពីអនាគតនៃកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមានឡើងជាមួយរុស្ស៊ី។
ប្រភពពីសារព័ត៌មានReuters។

យោងតាមទូរទស្សន៍អារ៉ាប៊ីសាអូឌីត Al Arabiya រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andrii Sybiha បានចូលរួមកិច្ចពិភាក្សានេះនៅចំពោះមុខរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Faisal bin Farhan ។
ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា អ៊ុយក្រែនត្រូវបានគេរំពឹងថានឹងស្នើផែនការមួយសម្រាប់បទឈប់បាញ់ជាមួយរុស្ស៊ីក្នុងគោលបំណងស្តារឡើងវិញនូវការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន។

កិច្ចពិភាក្សាកាលពីថ្ងៃអង្គារនៅទីក្រុង Jeddah មានគោលបំណងពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន បន្ទាប់ពីភាពតានតឹងជាច្រើនសប្តាហ៍ រួមទាំងការប៉ះទង្គិចគ្នានៅសេតវិមានកាលពីខែមុនរវាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy និងប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump៕

Leave a Reply

Your email address will not be published. Required fields are marked *