ក្រសួងការបរទេសចិនបានប្រកាសថា ប្រទេសចិននឹងបើកកិច្ចប្រជុំជាមួយរុស្ស៊ីនិងអ៊ីរ៉ង់ស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នៅថ្ងៃសុក្រ។
ប្រភពពីសារព័ត៌មានAnadolu Agency។
ក្រសួងបាននិយាយកាលពីថ្ងៃពុធថា ការប្រមូលផ្តុំគ្នានៅទីក្រុងប៉េកាំងនឹងដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសចិន Ma Zhaoxu ខណៈដែលអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Ryabkov Sergey Alexeevich និងអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Kazem Gharibabadi នឹងតំណាងឱ្យប្រទេសរៀងៗខ្លួន។
ភាគីទាំងបីនឹងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងបញ្ហាផ្សេងៗទៀតដែលមានផលប្រយោជន៍ទៅវិញទៅមក។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei បាននិយាយថា ទីក្រុង Tehran នឹងមិនមានការគំរាមកំហែងក្នុងការចរចានោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកបានផ្ញើលិខិតមួយជំរុញឱ្យអ៊ីរ៉ង់ចូលរួមកិច្ចចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ៕