(កណ្តាល)៖ ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងយកចិត្តទុកដាក់ ក្នុងការលុបបំបាត់អំពើពុករលួយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចំរើនថែមមួយកម្រិតទៀតនោះ…!។
បែរជាមានការលើកឡើងថា មន្ត្រីពាក់ព័ន្ធនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ក្នុងឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល កំពុងពួតដៃគ្នា កំណត់យកលុយ ពីរថយន្តដឹក(ផ្លែដូង) ចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា ក្នុង១ជើងៗ ចាប់ពី២០ម៉ឺនរៀល ទៅ៣៥ម៉ឺនរៀលជាកំហិត..!!។
ខណៈជនជាតិវៀតណាម ដែលតែងតែឆ្លងដែនចេញចូលជាប្រចាំ ក៏បានអះអាងដែរថា ពួកខ្លួនបង់លុយឱ្យប៉ូលិសច្រកទ្វារព្រំដែនមួយនេះ ក្នុងម្នាក់ៗចំនួន៥ម៉ឺនដុង(លុយវៀតណាម) ជាថ្នូរនឹងការអនុញ្ញាតឱ្យចេញចូលដោយសេរី.អត់វ៉ៃត្រា.អត់(ប៉ាស្ទ័រ)។
-ករណីនេះលោកប្រធានស្នាក់ការ
ជុំវិញរឿងនេះ អាជីវករដែលតែងតែដឹក(ផ្លែដូង)ពីវៀតណាម ចូលមកកម្ពុជា តាម”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ដោយប្រើ”រថយន្តសាំយ៉ុង”បានអះអាងថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យស្នាក់ការត្រួតពិនិត្យ.មន្ត្រីគយ.និងប៉ូលិស នៅច្រកទ្វារព្រំដែនមួយនេះ.អស់សរុបចំនួន២០០.០០០រៀលជាកំហិត..!!។
-រីឯអ្នកដឹក(ផ្លែដូង)ដោយប្រើរថយន្តចំណុះ២តោនកន្លះ ក៏បានលើកឡើងស្រដៀងគ្នាដែរថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យសមត្ថកិច្ចខ្មែរ ដែលប្រចាំការនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”អស់សរុបចំនួន៣៥០.០០០រៀលជាកំហិត!
ក្នុងនោះរួមមាន.ស្នាក់ការ.គយនិងប៉ូលិស..!!។
អាជីវករបញ្ជាក់ថា រាល់ការបង់លុយរបស់ពួកគាត់ មកឱ្យសមត្ថកិច្ចច្រកទ្វារព្រំដែនខាងលើ គឺពុំដែលមានក្រដាសស្នាមឬវិក្កយបត្រ បង់ពន្ធចូលរដ្ឋអ្វីឡើយ.ដោយជារៀងរាល់លើក ពួកខ្លួន រត់ការហុចលុយឱ្យមន្ត្រីផ្ទាល់ដៃ..!!។
ចំណែកអ្នកដឹកជីកសិកម្ម ពីវៀតណាម ចូលមកកម្ពុជា ដោយប្រើរ៉ឺម៉កម៉ូតូ បាននិយាយថា ខ្លួនដឹក១ជើងៗបង់លុយឱ្យមន្ត្រីពាក់ព័ន្ធខាងខ្មែរ ដែលនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”អស់ចំនួន២០០.០០០ដុងលុយវៀតណាម(ស្មើនឹង៣០.០០០រៀលលុយខ្មែរ)។
-នេះគ្រាន់តែជាតួរលេខត្រួសៗតិចតួចប៉ុណ្ណោះ ដែលអ្នករកស៊ីរត់ពន្ធទំនិញតាមផ្លូវគោក អះអាងរឿងបង់លុយឱ្យមន្ត្រីនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ” ដោយឡែកសម្រាប់ផ្លូវទឹកវិញក៏មិនធម្មតាដែរ..!។
សេចក្តីរាយការណ៍បានឱ្យ(ដើមរាំង)ដឹងទៀតថា សមត្ថកិច្ចប៉ូលិស”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”បានកំណត់យកលុយ ពីជនជាតិវៀតណាម ក្នុងម្នាក់ៗចំនួន៥០.០០០ដុង(ស្មើនឹង៨.០០០រៀល) ជាថ្នូរនឹងការអនុញ្ញាតឱ្យចេញចូលឆ្លងដែនពីវៀតណាមមកកម្ពុជា និងពីកម្ពុជាទៅវៀតណាម ដោយសេរី និងគ្មានលិខិតឆ្លងដែន(ប៉ាស្ទ័រ)។
ជាក់ស្តែងៈ ជនជាតិវៀតណាមដែលចូលមកកម្ពុជា ដោយអត់មាន(ប៉ាស្ទ័រ) គឺប៉ូលិសខាងកម្ពុជា កំណត់យកលុយចំនួន៥០.០០០ដុងក្នុងម្នាក់យ៉ាងទៀងទាត់!។
ក្នុងនោះ ពលរដ្ឋកម្ពុជាដែលចេញទៅវៀតណាម ដោយអត់មាន(ប៉ាស្ទ័រ) គឺប៉ូលិសខាងវៀតណាម កំណត់យកលុយក្នុងម្នាក់ៗចំនួន៥០.០០០ដុងដូចគ្នា.!។
ពោលគឺ បើខ្មែរឆ្លងដែនចូលទៅ.សមត្ថកិច្ចវៀតណាម ជាអ្នកយកលុយ ហើយបើជនជាតិវៀតណាម ចូលមកយើង គឺសមត្ថកិច្ចខ្មែរ ជាអ្នកកំណត់យក..!!។
-ដើម្បីឱ្យមានចម្លើយទាំងសងខាង នៅរសៀលទី១៤.០៣.២០២៥«ដើមរាំង»បានព្យាយាមសុំការបំភ្លឺពីលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណប៉ុន្តែទូរស័ព្ទចូលហើយលោកមិនទទួល.!។
-រីឯលោក សុង មាល័យ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណបានបដិសេធមិនបកស្រាយឡើយ ដោយថាចាំមើលជួបគ្នាពេលក្រោយ.!។
-ចំណែកលោក ខៀវ ចំរុង ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណបានថ្លែងប្រាប់(ដើមរាំង)ថា រឿងរ៉ាវខាងលើ ពុំមែនមានតែសមត្ថកិច្ចខ្មែរនោះទេ ពោលគឺមានសមត្ថកិច្ចវៀតណាមចូលរួមដែរ..!។
លោក ខៀវ ចំរុង អះអាងថា”អាអ្នកថាវាចេះតែថាទេ កសិផលក្នុងស្រុកគ្មាននរណាប៉ះពាល់ឡើយ.កុំចេះតែមកសួរ ឱ្យវាប្ដឹងមក”។
-ទោះជាយ៉ាងណាក្ដី ពលរដ្ឋសុំស្នើដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលឯកឧត្តម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍
ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
មេត្តាពិនិត្យស្រាវជ្រាវ ចំពោះភាពមិនប្រក្រតី នៃការកំណត់យកលុយពី អាជីវករ ដែលដឹកទំនិញ.កសិផលឆ្លងដែន ដូចការរៀបរាប់ខាងលើ ដើម្បីបង្កើនចំណូលរដ្ឋ..!។
ព្រោះថា អំពើពុករលួយ.ការស៊ីសំណូកសូកប៉ាន់និង ការកំណត់យកលុយ ពីអ្នករត់ពន្ធទំនិញក្រៅផ្លូវការ
ក៏ជាផ្នែកមួយ ដែលបណ្ដាលឱ្យ រាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ផងដែរ៕