ចាងហ្វាងសារព័ត៌មាន”អាណាចក្រ នគរភ្នំ”បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបុកគ្នារបួសយ៉ាងដំណំ!

(ព្រៃវែង)៖ លោក អុន សំអឿន(ហៅហង្សបណ្ឌិត ចាងហ្វាងសារព័ត៌មានអាណាចក្រ នគរភ្នំ បានជួបគ្រោះថ្នាក់ចរាចរណ៍.ជិៈម៉ូតូបុកគ្នាជាមួយស្ដ្រីម្នាក់ បណ្ដាលឱ្យរបួសយ៉ាងដំណំ.។

ហេតុការណ៍នេះបានកើតឡើង នៅភូមិស្ពឺខាងកើត ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីរសៀលទី១៤.០៣.២០២៥។
នេះបើយោងតាមការបញ្ជាក់ពីលោក អុន សំអឿន.។
-លោក អុន សំអឿន បានលើកឡើងយ៉ាងដូច្នេះថា ខ្ញុំបាទហង្ស បណ្ឌិត ចាងហ្វាងសារព័ត៌មានអង្គភាពអាណាចក្រ នគរភ្នំ សុំសម្រាកចុះយកព័ត៌មានមួយរយៈដោយសារមានឧបទ្ទវហេតុករណីគ្រោះថ្នាក់ចរាចរណ៍ !

កាលពីល្ងាចថ្ងៃទី 14 ខែមីនា ឆ្នាំ 2025 វេលាម៉ោង 3:00 និង 30 នាទីល្ងាចនៅចំណុចភូមិស្ពឺខាងកើតឃុំ ស្ពឺ ក ចំណុចផ្លូវបទក្បែរ ផ្ទះលក់ដូរឈ្មោះលោកពូយឺនចាលឹង បងស្រីឈ្មោះវង់វណ្ណាបានធ្វើដំណើរពីផ្ទះគាត់តាមផ្លូវស្រែឡើងកាត់ទទឹងផ្លូវលំ ទទឹង ថ្នល់រូបខ្ញុំបាទបានជិះម៉ូតូពីត្បូងទៅជើងដល់កន្លែងកើតហេតុរូបគាត់ចេញមកកាត់ទទឹងបណ្ដាលឲ្យបុកគ្នាដួលនៅកន្លែងកើតហេតុបានរងរបួសស្រាទាំងអស់គ្នា

ក្រោយពេលកើតហេតុខ្ញុំបាទបាននាំបងស្រីនិងចៅប្រុសនិងរូបខ្ញុំបាទទៅសម្រាកព្យាបាលនៅ មន្ទីរពេទ្យ បង្អែក ស្រុកបាភ្នំខ្លាចមានការគ្រោះថ្នាក់ដល់កុមារតូចទៅដល់មន្ទីរពេទ្យអ្នកគ្រូពេទ្យបានពិនិត្យថាមិនមានរបួសធំដុំទៅលើក្មេងនិងបងស្រីវង្ស វណ្ណា នោះទេ។

ទើបខ្ញុំបាទ អុន សំ អឿន ហៅ ហង្ស បណ្ឌិត និងបងស្រីវង់វណ្ណា បានសម្រប សម្រួលគ្នា នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសម្រេចថាមិនបានប្ដឹងផ្ដល់គ្នាទៅវិញទៅមកនិងទាជាសំណងអ្វីនោះទេគឺព្យាបាល និង ធ្វើម៉ូតូរៀងៗខ្លួន ក្រោមការសម្របសម្រួលនិង ធ្វើកំណត់ហេតុ លោកអធិការរងទទួលផែនចរាចរណ៍ស្រុកបាភ្នំ បានផ្ដិតមេដៃបញ្ចប់រឿងតែម្ដង។

ជាចុងក្រោយនេះសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះប៉ុស្តិ៍រដ្ឋបាលនគរ បាល ឃុំស្ពឺ ក និង លោកអធិការលោក អធិការរង ទទួលផែនចរាចរណ៍ ផ្លូវគោក ស្រុកបាភ្នំ និង លោកប្រធានមន្ទីរពេទ្យ បង្អែក ស្រុកបាភ្នំ លោកគ្រូអ្នកគ្រូពេទ្យទាំងអស់សូមឲ្យទទួលជោគជ័យគ្រប់ភារកិច្ចរកស៊ីទទួលទានមានបាន។

ខ្ញុំបាទហង្សបណ្ឌិតសូមសម្រាកធ្វើកិច្ចការងារសង្គមក៏ដូចជាយកព័ត៌មានជូនបងប្អូនប្រជាពលរដ្ឋមួយរយៈដោយសារព្យាបាលជំងឺដែលមានការឈឺចុកចាប់ពេញខ្លួននៅមន្ទីរពេទ្យភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version