Update៖ ក្រុមហ៊ុនវៀតណាមនិងអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន!

កាលពីថ្ងៃសុក្រ(ទី១៤ខែមីនា)ក្រុមហ៊ុនវៀតណាមនិង អាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ទាក់ទងនឹងវិស័យថាមពលនិងរ៉ែ។

ប្រភពពីសារព័ត៌មាន Reuters។

ការចុះហត្ថលេខាបានធ្វើឡើង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien ទៅកាន់សហរដ្ឋអាមេរិក ដែលមានគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ខណៈដែលវៀតណាមកំពុងស្វែងរកការជៀសវាងពន្ធគយដែលអាចកើតមានពីសហរដ្ឋអាមេរិក។
ក្រុមហ៊ុន PetroVietnam Power ដែលគ្រប់គ្រងដោយរដ្ឋ បានបញ្ជាក់ថា ខ្លួនកំពុងពិភាក្សាជាមួយក្រុមហ៊ុនអាមេរិកនានា ក្នុងការទិញប្រេងឆៅ និងឧស្ម័ន LNG របស់អាមេរិក។ ក្រុមហ៊ុនក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន GE Vernova សម្រាប់ការទិញឧបករណ៍សម្រាប់រោងចក្រថាមពលប្រើហ្គាស ដែលមានតម្លៃប៉ាន់ស្មានរហូតដល់ ៤.១៥ពាន់លានដុល្លារ។ ក្រៅពីនេះ មានកិច្ចព្រមព្រៀងសំខាន់ៗផ្សេងជាច្រើនទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *