Update៖ លោកJens-Frederik Nielsen ថាហ្គ្រីនលែនមិនមែនជាទឹកដីសម្រាប់លក់នោះទេ!

លោកJens-Frederik Nielsen ដែលជានាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់ Greenland កាលពីថ្ងៃសៅរ៍(ទី១៥ខែមីនា)បានសុំឱ្យបណ្តាប្រទេសនៅអឺរ៉ុបឈរជាមួយពួកគេ ហើយថាទឹកដីនេះមិនមែនសម្រាប់លក់ទេ។

ប្រភពពីសារព័ត៌មានAnadolu Agency។

លោក Nielsen បានប្រាប់Anadolu ថាឈរជាមួយយើង ហើយបញ្ជាក់ឱ្យច្បាសថាGreenland មិនមែនសម្រាប់លក់នោះទេ។ ហ្គ្រីនលែនត្រូវបានគ្រប់គ្រងដោយប្រជាជនហ្គ្រីនឡែនហើយវានឹងមិនផ្លាស់ប្តូរឡើយ។
ប្រជាជន Greenlanders ប្រហែល 1,000 នាក់កាលពីថ្ងៃសៅរ៍បានដើរដង្ហែរក្នុងរដ្ឋធានី Nuuk ដោយតវ៉ាប្រឆាំងនឹងការកត់សម្គាល់នាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិក Donald Trump ស្តីពីអធិបតេយ្យភាពនៃប្រទេសរបស់ពួកគេ។

មេដឹកនាំនៃគណបក្ស Demokraatit, Naleraq, Inuit Ataqatigiit, Siumut និង Atassut បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា អាកប្បកិរិយារបស់លោក Trump គឺមិនអាចទទួលយកបានទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version