ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ កាលពីម្សិលមិញ បណ្ដាលឱ្យខូចខាតផ្ទះចំនួន១៥៦ខ្នងនៅខេត្តក្រចេះ!

(ក្រចេះ)៖ ផ្ទះប្រជាពលរដ្ឋចំនួន១៥៦ខ្នង នៅខេត្តក្រចេះ បានរងខូចខាតធ្ងន់ស្រាល បន្ទាប់ពីជួបហេតុការណ៍ភ្លៀងធ្លាក់ លាយឡំដោយខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ។

របាយការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានឲ្យដឹងថា ខ្យល់កន្ត្រាក់លាយ ឡំភ្លៀងធ្លាក់រាយបាយ នៅក្នុងស្រុកចំនួន៣ រួមមាន៖ ស្រុកចិត្របុរី ចំនួន៦ឃុំប៉ះពាល់ចំនួន១២៣ខ្នងផ្ទះ ស្រុកស្នួល ១ឃុំ ប៉ះពាល់ចំនួន៤ខ្នងផ្ទះ ស្រុកព្រែកប្រសព្វ១ឃុំប៉ះពាល់ចំនួន២៩ខ្នងផ្ទះ សរុបគ្រួសាស្មើនិង២៧១គ្រួសារ មនុស្សចំនួន៩៣៥នាក់។

ក្រោយជួបគ្រោះធម្មជាតិ អាជ្ញាធរនៅតាមមូលដ្ឋានក៏បានចុះសាកសួរសុខទុក្ខ និងពិនិត្យជាក់ស្តែងដល់ទីតាំងឃុំទាំង អស់ ដែលបានជួបឧបទ្ទវហេតុ គឺមិនមានប៉ះពាល់ដល់អាយុជីវិតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *