រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានបើកស្ថានទូតរបស់ប្រទេសលោកស្រីឡើងវិញក្នុងរដ្ឋធានី Damascus ប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍(ទី២០ខែមីនា)បន្ទាប់ពីការបិទអស់រយៈពេល13 ឆ្នាំ។
ប្រភពពីសារព័ត៌មានAnadolu Agency។
លោក Stefan Schneck បេសកជនពិសេសរបស់អាល្លឺម៉ង់ប្រចាំនៅស៊ីរី បាននិយាយនៅថ្ងៃ X.
លោកបានបន្ថែមថា ៖ «យើងរីករាយក្នុង ការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជាជនស៊ីរីទាំង អស់ដើម្បីឲ្យស៊ីរីកាន់តែប្រសើរ។
បេសកជនរូបនេះបាននិយាយថាក្រុមការងារនៅក្នុងស្ថានទូតនៅមានចំនួនតិចនៅឡើយ។
លោកបានបន្ថែមថាកិច្ចការទិដ្ឋាការ និងកុងស៊ុលនឹងនៅតែគ្រប់គ្រងពីទីក្រុង Beirut សម្រាប់រយៈពេលខាងមុខនេះ។
ប្រទេសអារ៉ាប់ និងបរទេសជាច្រើនបានបិទបេសកកម្មការទូតរបស់ពួកគេនៅក្នុងប្រទេសស៊ីរីបន្ទាប់ពីការបង្ក្រាបដ៏សាហាវដែលធ្វើឡើងដោយរបបដែលត្រូវបានបណ្តេញចេញរបស់លោក Bashar al-Assad ប្រឆាំងនឹងការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ 2011៕