Update៖ ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃអង្គារ៍រហូតពេលនេះស្លាប់ជាង៧០០នាក់!

ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី២០ខែមីនា)ថា ជនជាតិប៉ាឡេស្ទីនជាង 700 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃអង្គារ។
ប្រភពពីសារព័ត៌មានAnadolu Agency។

អ្នកនាំពាក្យក្រសួងលោក Khalil Al-Dakran បានប្រាប់ Anadolu ថា “សាកសពមនុស្ស 710 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចាប់តាំងពីថ្ងៃអង្គារ បន្ថែមពីលើអ្នករបួសជាង 900 នាក់” ។
លោក ថា ៧០% នៃអ្នករបួសជាកុមារនិង ស្ត្រី ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។
លោកបានបន្ថែមថាអ្នករងរបួសជាច្រើនបានស្លាប់ដោយសារកង្វះការថែទាំវេជ្ជសាស្រ្តបន្ទាន់ចំពេលមានការបិទផ្លូវរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា ដែលបណ្តាលឱ្យមានការខ្វះខាតយ៉ាងធ្ងន់ធ្ងរនូវឧបករណ៍ និងថ្នាំពេទ្យ ។
កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការ តាមអាកាសដ៏ភ្ញាក់ផ្អើលមួយនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃអង្គារដោយបំបែក បទ ឈប់បាញ់និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសដែលបានធ្វើឡើងក្នុងខែមករា។

ប្រជាជនប៉ាឡេស្ទីនជិត 50,000 នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជាង 112,000 នាក់ផ្សេងទៀតបានរងរបួសនៅក្នុងយុទ្ធនាការយោធាអ៊ីស្រាអែលដ៏ឃោរឃៅនៅហ្គាហ្សាចាប់តាំងពីខែតុលា ឆ្នាំ 2023។

កាលពីខែវិច្ឆិកាឆ្នាំមុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់ Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់Gaza ។
អ៊ីស្រាអែល ក៏ប្រឈមនឹងសំណុំរឿង ប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌ អន្តរជាតិ សម្រាប់សង្រ្គាមនៅក្នុងតំបន់ព័ទ្ធជុំវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *