កាលពីថ្ងៃសុក្រ(ទី២១ខែមីនា) មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធានាដល់លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Sergey Shoigu ថា ទីក្រុងព្យុងយ៉ាងនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងយោធានិងផលប្រយោជន៍យុទ្ធសាស្ត្ររបស់ទីក្រុងម៉ូស្គូ។
ប្រភពពីសារព័ត៌មានAljazeera។
ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងព្យុងយ៉ាង លោកគីមបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តឥតងាករេរបស់កូរ៉េខាងជើងក្នុងការគាំទ្រសកម្មភាពរបស់រុស្ស៊ីដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន។
កិច្ចពិភាក្សាបានគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការសន្តិសុខ និងការអភិវឌ្ឍន៍ក្នុងតំបន់ ដោយភាគីទាំងពីរបានអះអាងឡើងវិញនូវគោលជំហររួមគ្នារបស់ពួកគេ។
លោក Kim និង Shoigu បានសន្យាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសរបស់ពួកគេ ជាពិសេសក្នុងវិស័យការពារជាតិ និងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែទូលំទូលាយ។
គួរជម្រាបថា ទីក្រុងព្យុងយ៉ាងបានជូនពរប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងបានសង្កត់ធ្ងន់លើការបន្តកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ៕