មន្ត្រីជំនាញ ចុះពិនិត្យទីតាំងគម្រោងសាងសង់ស្ថានីយថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់ ក្នុងខេត្តកណ្តាល!

(កណ្តាល)៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ បានដឹកនាំគណៈប្រតិភូ និងមានការអញ្ជើញចូលរួមពីលោក អៀច សុវណ្ណវាសនា នាយករងរដ្ឋបាលសាលាខេត្តកណ្តាល លោក ជាង រិទ្ធី នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក និងអង្គភាពជំនាញពាក់ព័ន្ធផ្សេងទៀត ចុះពិនិត្យទីតាំងគម្រោងសាងសង់ស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តាមសំណើរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ចំនួន ៣ទីតាំង រួមមាន៖ ទី១/ ស្ថិតនៅលើផ្លូវជាតិលេខ៨ ចំណុចចន្លោះគ.ម៣០+៧០០ ដល់គ.ម៣១+០០០ ក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ទី២/ ស្ថិតនៅលើមហាវិថី ស៊ីជីនពីង(ផ្លូវក្រវ៉ាត់ក្រុងទី៣) ចំណុចចន្លោះគ.ម២១+៤០០ ដល់គ.ម២១+៥០០ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី៣/ ស្ថិតនៅលើផ្លូវជាតិលេខ២៣ ចំណុចចន្លោះគ.ម០+២០០ ដល់០+៣៥០ ក្នុងសង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ខេត្តកណ្តាល។

សូមបញ្ជាក់ជូនជ្រាបថា គម្រោងសាងសង់ស្ថានីយថ្លឹងយានយន្តទាំង ៣កន្លែងខាងលើ គឺមានលក្ខណៈពិសេស ដែលសាងសង់នៅចំកណ្តាលអ័ក្សផ្លូវ មិនធ្វើឱ្យប៉ះពាល់ដល់មុខលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ និងមានបទដ្ឋានបច្ចេកទេសសាងសង់ត្រឹមត្រូវច្បាស់លាស់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version