Update៖ រឿងបង់លុយក្នុង១ឡានៗចាប់ពី២០ទៅ៣៥ម៉ឺនរៀល ទាំងគយនិងប៉ូលិស នៅច្រកទ្វារព្រំដែនក្អមសំណ ពុំទាន់បកស្រាយបំភ្លឺឱ្យច្បាស់លាស់នោះទេ!

(កណ្តាល)៖ បើទោះបីជា”ដើមរាំង”រួមនិងសារព័ត៌មានជាច្រើនទៀត បានចុះផ្សាយព្រោងព្រាតពេញបណ្ដាញសង្គម! ពាក់ព័ន្ធការប្រព្រឹត្ត(អំពើពុករលួយ)បង់លុយចូលហោប៉ាវ ពីសំណាក់អាជីវករ មកឱ្យមន្ត្រីពាក់ព័ន្ធនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ក្នុងឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ដោយក្នុង១ឡានៗចាប់ពី២០ម៉ឺនរៀល ទៅ៣៥ម៉ឺនរៀល និងការចេញចូលប្រចាំថ្ងៃ បង់ឱ្យប៉ូលិសព្រំដែនចំនួន៥០.០០០ដុងក្នុងម្នាក់ៗយ៉ាងណាក្ដី..!!។

ប៉ុន្តែរហូតមកទល់ហ្នឹងពេលនេះ គេមិនទាន់ឃើញ មន្ត្រីគយនិងប៉ូលិស នៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ចេញមុខបកស្រាយបំភ្លឺឱ្យបានច្បាស់លាស់នោះឡើយ!។
ខណៈលោកប្រធានស្នាក់ការថ្លែងថា{មានអ្នករត់ការយកលុយពីគេច្រើន}។

គួររំលឹកថា កាលពីថ្ងៃទី១៤.០៣.២០២៥”ដើមរាំង”និងបណ្ដាញព័ត៌មានជាច្រើនទៀត បានចុះផ្សាយ ដោយដកស្រង់ប្រភពពីអាជីវករ អ្នករកស៊ីដឹកទំនិញ.កសិផល.ឆ្លងដែនពីវៀតណាម-មកកម្ពុជា និងពីកម្ពុជាទៅវៀតណាម តាម”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ដោយពួកគាត់លើកឡើងស្រដៀងគ្នាថា {{ខ្លួនដឹកផ្លែដូងពីវៀតណាមចូលមកកម្ពុជា ដោយប្រើ”រថយន្តសាំយ៉ុង”ក្នុង១ជើងៗ បង់លុយឱ្យមន្ត្រីពាក់ព័ន្ធ នៅច្រកទ្វារព្រំដែនមួយនេះ.អស់សរុបចំនួន២០០.០០០រៀលជាកំហិត!!។

-រីឯអ្នកដឹក(ផ្លែដូង)ដោយប្រើរថយន្តចំណុះ២តោនកន្លះ ក៏បានលើកឡើងដែរថា ខ្លួនដឹក១ជើងៗ បង់លុយឱ្យសមត្ថកិច្ចខ្មែរ ដែលប្រចាំការនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”អស់សរុបចំនួន៣៥០.០០០រៀលជាកំហិត!
ក្នុងនោះ រួមមាន.គយនិងប៉ូលិស..!!។

អាជីវករបញ្ជាក់ថា រាល់ការបង់លុយរបស់ពួកគាត់ មកឱ្យសមត្ថកិច្ចច្រកទ្វារព្រំដែនខាងលើ គឺពុំដែលមានក្រដាសស្នាមឬវិក័្កយបត្រ បង់ពន្ធចូលរដ្ឋអ្វីឡើយ.ដោយជារៀងរាល់លើក ពួកខ្លួន រត់ការហុចលុយឱ្យមន្ត្រីផ្ទាល់ដៃ..!!។

ចំណែកអ្នកដឹកជីកសិកម្ម ពីវៀតណាម ចូលមកកម្ពុជា ដោយប្រើរ៉ឺម៉កម៉ូតូ បាននិយាយថា ខ្លួនដឹក១ជើងៗបង់លុយឱ្យមន្ត្រីពាក់ព័ន្ធខាងខ្មែរ ដែលនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”អស់ចំនួន២០០.០០០ដុងលុយវៀតណាម(ស្មើនឹង៣០.០០០រៀលលុយខ្មែរ)។

ដោយឡែកជនជាតិវៀតណាម ដែលតែងតែចេញចូលទៅមកជាប្រចាំ ក៏បានអះអាងដែរថា ពួកខ្លួនចូលមកខ្មែររាល់ថ្ងៃ គឺបានបង់លុយឱ្យប៉ូលិសខ្មែរនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ”ចំនួន៥០.០០០ដុង(ស្មើនឹង៨.០០០រៀល)ក្នុងម្នាក់ៗ ជាថ្នូរនឹងការអនុញ្ញាតឱ្យចេញចូល ដោយសេរី និងគ្មានលិខិតឆ្លងដែន.ប៉ាស្ទ័រ}}។

-នេះគ្រាន់តែជាតួរលេខត្រួសៗតិចតួចប៉ុណ្ណោះ ដែលអ្នករកស៊ីរត់ពន្ធទំនិញតាមផ្លូវគោក អះអាងរឿងបង់លុយឱ្យមន្ត្រីនៅ”ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ” ដោយឡែកសម្រាប់ផ្លូវទឹកវិញក៏មិនធម្មតាដែរ..!។

ទាក់ទិននិងការផ្សព្វផ្សាយជុំវិញខ្លឹមសារចោទប្រកាន់ខាងលើ”ដើមរាំង”ក៏បានធ្វើបទសម្ភាសន៍ មន្ត្រីពាក់ព័ន្ធត្រឹមត្រូវស្របតាមច្បាប់ស្ដីពីរបបសារព័ត៌មាន.!។
ក្នុងនោះមន្ត្រីខ្លះមិនលើកទូរស័ព្ទ និងខ្លះទៀតលើកហើយ មិនបកស្រាយ ពោលគឺ រហូតមកទល់ហ្នឹងពេលនេះនៅតែពុំមានការបំភ្លឺឱ្យបានច្បាស់លាស់នោះទេ..!!។

ហេតុនេះនៅព្រឹកទី២៣.០៣.២០២៥«ដើមរាំង»បានព្យាយាមសុំការបំភ្លឺពីលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណម្ដងទៀត ប៉ុន្តែទូរស័ព្ទចូលហើយ លោកមិនទទួល.!។

-រីឯលោក សុង មាល័យ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណទទួលទូរស័ព្ទហើយ គ្រាន់តែឮប្រាប់ថា”ដើមរាំង”លោកចុចបិទទូរស័ព្ទតែម្ដង..!។

-ចំណែកលោក ខៀវ ចំរុង ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ.បានថ្លែងប្រាប់”ដើមរាំង”នៅថ្ងៃទី២៣.០៣.២០២៥ថា ករណីរថយន្តដឹក(ផ្លែដូង)គឺមានអ្នករត់ការយកលុយពីគេច្រើន..!។
-ចំពោះរឿងយកលុយពីជនជាតិវៀតណាម ក្នុងម្នាក់ៗចំនួន៥០.០០០ដុងនោះ លោកនិយាយថា វាតិចតួចណាស់ មិនសម.លើកយកមកផ្សាយនោះទេ..!។

-ចំពោះ សំនួររឿងសាឡង់ដឹកខ្សាច់ចេញទៅប្រទេសវៀតណាម តើយ៉ាងម៉េចវិញ….?។
-ត្រង់ចំណុចនេះលោក ខៀវ ចំរុង បានឆ្លើយថា ពិតជាមានករណីដឹកខ្សាច់ទៅលក់នៅវៀតណាមប្រាកដមែន!។

លោកប្រធានស្នាក់ការបញ្ជាក់ថា រាល់ការដឹកជញ្ជូនខ្សាច់ ចេញទៅវៀតណាម គឺមានច្បាប់អនុញ្ញាត.ក្នុងនោះ ក្រុមហ៊ុនចំនួន៣ បានធ្វើអាជីវកម្ម។

ប៉ុន្តែក្រុមហ៊ុន១បានផុតអាជ្ញាប័ណ្ណ ដោយបច្ចុប្បន្ន ក្រុមហ៊ុនចំនួន២ កំពុងធ្វើការដឹកជញ្ជូនខ្សាច់ចេញទៅវៀតណាម ក្រោមការត្រួតពិនិត្យពីមន្ត្រីជំនាញពាក់ព័ន្ធ មានទាំងACUនិងមន្ត្រីគយទៀតផង…!។

-ទោះជាយ៉ាងណាក្ដីពលរដ្ឋសុំស្នើដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលឯកឧត្តម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមេត្តាពិនិត្យស្រាវជ្រាវ ចំពោះភាពមិនប្រក្រតី នៃការកំណត់យកលុយ ពីអាជីវករ ដែលដឹកទំនិញ.កសិផលឆ្លងដែន ដូចការរៀបរាប់ខាងលើ ជាពិសេសការយកលុយពីជនជាតិវៀតណាម ដែលចេញចូលឆ្លងដែនប្រចាំថ្ងៃ ជាថ្នូរនឹងការមិនត្រួតពិនិត្យឱ្យបានហ្មត់ចត់និងច្បាស់លាស់…!។

ធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅ រិៈគន់គ្មានសំចៃមាត់ ពីការលំហូរចូល នៃជនអន្តោប្រវេសន៍ខុសច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version