ប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ របស់ក្រុមហ៊ុនផលិតអគ្គិសនីចិន BYD បានកើនឡើងដល់៧៣.១ភាគរយ រហូតដល់កំណត់ត្រា១៥ពាន់លានយ័ន (២.១ពាន់លានដុល្លារអាមេរិក) តាមរយៈការលក់ដាច់ជាងគូប្រជែងរបស់ខ្លួន។
ប្រភពពីសារព័ត៌មាន Reuters។
ប្រាក់ចំណូលត្រីមាសទី៤ បានកើនឡើង៥២.៧ភាគរយ ដល់ចំនួន២៧៤.៩ពាន់លានយ័ន។ នេះបើតាមទិន្នន័យពីក្រុមហ៊ុន។
សម្រាប់រយៈពេលពេញមួយឆ្នាំមុន, ប្រាក់ចំណេញ បានកើនឡើង៣៤ភាគរយ ដល់ចំនួនកំណត់ត្រា៤០.៣ពាន់លានយ័ន លើប្រាក់ចំណូលកើនឡើង២៩ភាគរយ៕