សម្តេចតេជោ បង្ហាញថាពេល​នេះសម្តច កំពុង​មាន​ទុក្ខ​ធ្ងន់ ភរិយាត្រូវវះកាត់ និងបង​ប្រុស​សន្លប់​មិន​ដឹងខ្លួន​២៤ម៉ោហើយ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គម។
ដោយបញ្ជាក់ថា នៅពេលនេះសម្តេចកំពុងមានទុក្ខធ្ងន់ ដោយ​ម្ខាង​ភរិយា​ត្រូវវះកាត់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងម្ខាង​បងប្រុស​សន្លប់​មិនដឹងខ្លួន២៤ម៉ោងមកហើយ។

សម្តេចតេជោ លើកឡើងថា ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយតែក្នុងឋានះជា ស្វាមីនៅតែមានកង្វល់ ព្រោះមិនអាច​នៅកំដរនិ​ងមើល​ថែទាំ​ភរិយាបាន។

រឿងធ្ងន់ជាងនេះគឺបងប្រុសទីមួយមិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ។ ក្នុងក្រុមគ្រួសារបានត្រៀមទទួលការឈឺចាប់ដែលមិនអាចជៀសវាងបាននេះរួចហើយ។

ម្ខាងភរិយាម្ខាងបងប្រុសក្នុងពេលតែមួយនិងនៅកន្លែងខុសគ្នា។ ភរិយាខ្ញុំជំរុញឲ្យខ្ញុំប្រញាប់ទៅមើលបងប្រុស និងក្នុងករណីបងប្រុសចែកឋាន ក្នុងពេលឆាប់គ្រប់កម្មវិធីច្បាស់ជាមិនមានវត្តមានភរិយាខ្ញុំឡើយ។

រឿងចម្លែកសូមជួយមើលរូបថតបងប្រុសខ្ញុំដែលរូបថតតែមួយសន្លឹកតែពេលថតចូលក្នុងទូរស័ព្ទមានរូបប្លែកពីគ្នា នៅត្រង់រូបមួយសន្លឹកមានទឹកភ្នែកដូចជាយំ
ហាក់បង្ហាញនូវការមិនអស់ចិត្តឬនៅអាឡោះអាល័យអ្វីមួយ។ ពេលនេះទោះចង់សួរគាត់ក៏សួរមិនបានដែរ ព្រោះគាត់សន្លប់មិនដឹងខ្លួន២៤ម៉ោងរួចមកហើយ។
មិនដឹងថា អ្នកវិទ្យាសាស្ត្របកស្រាយរបៀបណា? និងអ្នកអបីយជំនឿបកស្រាយរបៀបណា?៕

Leave a Reply

Your email address will not be published. Required fields are marked *