លោក Alexander Lukashenko កាលពីថ្ងៃអង្គារ(ទី២៥ខែមីនា)បានស្បថចូលកាន់តំណែងជាលើកទីប្រាំពីរជាប្រធានាធិបតីបេឡារុស្ស។
ប្រភពពីសារព័ត៌មានAljazeera។
ពិធីសម្ពោធបានធ្វើឡើងនៅក្នុង Ceremonial Hall ដែលជាកន្លែងដ៏ធំបំផុតនៅក្នុងវិមានឯករាជ្យក្នុងទីក្រុង Minsk រដ្ឋធានីរបស់ប្រទេស។
ភ្ញៀវជាង 1,100 ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ។ មួយសន្ទុះមុនការមកដល់របស់ Lukashenko ទង់ជាតិនៃសាធារណរដ្ឋបេឡារុស្ស និងស្តង់ដារប្រធានាធិបតីត្រូវបាននាំចូលទៅក្នុងសាល។
ដោយដៃស្តាំរបស់គាត់នៅលើរដ្ឋធម្មនុញ្ញ Lukashenko បានស្បថចូលកាន់តំណែងបន្ទាប់មកដោយភ្លេងជាតិ។
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលបានប្រគល់វិញ្ញាបនបត្រផ្លូវការរបស់ Lukashenko ។
គួរជម្រាបថា លោក Lukashenko ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី 26 ខែមករា ដែលគាត់បានទទួលសម្លេងឆ្នោតជាង 5.1 លានសន្លឹក ឬជិត 87% នៃសម្លេងឆ្នោតសរុប។គណៈកម្មការ បញ្ជាក់ លទ្ធផលបោះឆ្នោតជាផ្លូវការក្នុងកិច្ចប្រជុំនៅថ្ងៃទី៣ខែកុម្ភៈ៕