នៅរសៀលថ្ងៃទី 28 ខែមីនា ឆ្នាំ 2025 តំបន់អាស៊ីអាគ្នេយ៍ បានរង្គោះរង្គើ ដោយសារគ្រោះរញ្ជួយដីកម្រិត៦.៩ រ៉ិចទ័រ នៅជិតទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ។
ដោយបានឆ្លងកាត់ព្រំដែន និងបង្កឱ្យមានការភ័យស្លន់ស្លោនៅក្នុងទីក្រុងនានា រហូតដល់ទីក្រុងបាងកក ប្រទេសថៃ ធ្វើឱ្យមានការបាក់រលំអគារ និងជាប់មនុស្សជាច្រើននាក់.ខណៈថៃកំពុងប្រកាសអាសន្នផងដែរ.។
នេះបើយោងតាមការចេញផ្សាយដោយ AP។
ការរញ្ជួយដីដែល បានកត់ត្រាដោយមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បានកើតឡើងនៅជម្រៅរាក់ត្រឹមតែ 10 គីឡូម៉ែត្រ (6.2 ម៉ាយ) ដែលបង្កើនឥទ្ធិពលកម្រិតផ្ទៃរបស់វា។
ការរញ្ជួយដីនេះ បានបណ្តាលឲ្យឧស្សាហកម្មធ្វើដំណើរ ប្រកាសអាសន្តពេញអាកាសយានដ្ឋាន សណ្ឋាគារ និងអាជ្ញាធរទេសចរណ៍ក្នុងតំបន់ផងដែរ។
យ៉ាងណាមិញ មិនទាន់មានរបាយការណ៍ដំបូងពីប្រទេសមីយ៉ាន់ម៉ាមិនទាន់បានបញ្ជាក់ពីការស្លាប់ និងការខូចខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅឡើយទេ។
គួរជម្រាបថា ទីក្រុង Mandalay ដែលជាមូលដ្ឋានគ្រឹះនៃរង្វង់ទេសចរណ៍វប្បធម៌របស់ប្រទេសភូមា គឺជាទីកន្លែងនៃវត្តអារាមបុរាណ ព្រះបរមរាជវាំង និងមាត់ទន្លេដ៏អ៊ូអរ។
ទោះជាយ៉ាងណា ការរញ្ជួយមិនបានឈប់នៅព្រំដែនមីយ៉ាន់ម៉ាទេ។ វាបានបន្តឥទ្ធិពលដល់ទីក្រុងបាងកកប្រទេសថៃ ដែលមានចំងាយជាង 1,000 គីឡូម៉ែត្រ។
របាយការណ៍បានឲ្យដឹងដែរថា អគារខ្ពស់ៗបានរលំ មនុស្សរាប់រយនាក់តាមដងផ្លូវដោយភ័យស្លន់ស្លោ សណ្ឋាគារ ការិយាល័យ និងផ្សារទំនើបជាច្រើនត្រូវបានជម្លៀសចេញ។
អាជ្ញាធរទេសចរណ៍របស់ប្រទេសថៃក៏បានចេញសេចក្តីប្រកាសយ៉ាងឆាប់រហ័ស ដោយធ្វើការត្រួតពិនិត្យរចនាសម្ព័ន្ធលើសណ្ឋាគារខ្ពស់ៗ និងចេញសេចក្តីណែនាំជាសាធារណៈ។
ខណៈពេលដែលមិនទាន់មានការរាយការណ៍ពីការខូចខាតនៅក្នុងរដ្ឋធានី និងប្រជាជននៅឡើយទេ៕