Update៖ បណ្ដាមេដឹកនាំនានា ជួបជុំគ្នានៅទីក្រុងប៉ារីស ដើម្បីប្រជុំអំពីសង្គ្រាមអ៊ុយក្រែន! 

មេដឹកនាំនានា បានប្រមូលផ្តុំគ្នាកាលពីថ្ងៃព្រហស្បតិ៍(ទី២៧ខែមីនា)នៅទីក្រុងប៉ារីស សម្រាប់កិច្ចប្រជុំកំពូលសម្ព័ន្ធនៃឆន្ទៈ ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកយោធា និងការធានាសន្តិសុខដល់អ៊ុយក្រែន។

ប្រភពពីសារព័ត៌មានAljazeera។

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy អធិការបតីអាល្លឺម៉ង់ Olaf Scholz នាយករដ្ឋមន្រ្តីអង់គ្លេស Keir Starmer អនុប្រធានាធិបតីទួរគី Cevdet Yilmaz ប្រធានាធិបតីអេស្ប៉ាញ Pedro Sanchez នាយករដ្ឋមន្រ្តីអ៊ីតាលី Giorgia Meloni និងនាយករដ្ឋមន្រ្តីប៉ូឡូញ Donald Tusk ក្នុងចំណោមមេដឹកនាំដែលបានមកដល់កិច្ចប្រជុំកំពូលនៅវិមាន Elysee ។

ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa និងអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ ដែលប្រមូលផ្តុំគណៈប្រតិភូប្រមាណ 30 នាក់។

កិច្ចពិភាក្សានេះមានគោលបំណងពង្រឹងជំហររបស់អ៊ុយក្រែនក្នុងការចរចាជាមួយរុស្ស៊ី និងធានាថាអឺរ៉ុបមានសំឡេងក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលមួយ។

គួរជម្រាបថា នេះជាជំនួបកំពូលលើកទី៣ហើយ ចាប់តាំងពីរដ្ឋបាលថ្មីរបស់អាមេរិកបានផ្លាស់ប្តូរគោលនយោបាយអ៊ុយក្រែន និងចាប់ផ្តើមការចរចាដោយផ្ទាល់ជាមួយរុស្ស៊ី ដោយគ្មានការចូលរួមពីអឺរ៉ុប៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version