Update៖ ចំនួនអ្នកស្លាប់ដោយសារ រញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់១.៦៤៤នាក់​ និងរបួស៣.៤០៨នាក់!

រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា មនុស្សចំនួន១.៦៤៤នាក់បានស្លាប់ និងរបួសចំនួន៣.៤០៨នាក់ ខណៈ១៣៩នាក់​ផ្សេងទៀតកំពុងបាត់ខ្លួន!។

ដោយសារគ្រោះរញ្ជួយដីកម្រិត៧.៧ រ៉ិចទ័រ នៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ​ទី២៨.០៣.២០២៥។
នេះបេីយោងតាម ការចេញផ្សាយដោយសារព័ត៌មាន​ AFP។
គ្រោះរញ្ជួយដីនេះ ទាំងប្រទេសថៃ និងមីយ៉ាន់ម៉ា បានប្រកាសអាសន្នដូចគ្នា ក្នុងនោះ ថៃក៏មានការបាក់អគារ និងស្លាប់មនុស្សផងដែរ ប៉ុន្តែតិចជាងមីយ៉ាន់ម៉ា៕

Leave a Reply

Your email address will not be published. Required fields are marked *