កាកបាទក្រហមសិង្ហបុរី (SRC) បានសន្យាថាផ្តល់ថវិកាចំនួន១១ម៉ឺនដុល្លារ ដើម្បីសង្គ្រោះបន្ទាន់នូវគ្រោះរញ្ជួយដី នៅក្នុងប្រទេសមីយ៉ាន់ម៉ានិងថៃ។
ប្រភពពីសារព័ត៌មាន CNA កាលពីថ្ងៃសៅរ៍(ទី២៩ ខែមីនា)។
ជំនួយនេះរួមបញ្ចូលទាំងការចែកចាយសម្ភារៈសំខាន់ៗដូចជា អាហារ ទឹក ភួយ ក្រណាត់ និងសម្ភារៈអនាម័យ តាមរយៈសមាគមកាកបាទក្រហមមីយ៉ាន់ម៉ា និងសមាគមកាកបាទក្រហមថៃ។ ជាមួយគ្នានេះ ការរៃអង្គាសថវិកាជាសាធារណៈក៏នឹងត្រូវធ្វេីឡេីងក្នុងពេលឆាប់ៗផងដែរ ដោយព័ត៌មានលម្អិតនឹងចែករំលែកតាមគេហទំព័ររបស់កាកបាទក្រហមសិង្ហបុរី។
ប្រធាន និងជានាយកប្រតិបត្តិ SRC លោក Benjamin William និយាយថា យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូកាកបាទក្រហម ដើម្បីធានាថាជំនួយទៅដល់អ្នកដែលត្រូវការបំផុត។ ខ្ញុំសូមអំពាវនាវដល់សាធារណជនទាំងអស់ចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះផងដែរ៕