Update៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់ ៣,៤៧១នាក់

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍នៅពីថ្ងៃអាទិត្យ ថាគិតត្រឹមថ្ងៃសៅរ៍ទី០៥ ខែមេសា ឆ្នាំ២០២៥ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដែលវាយប្រហារនៅប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣,៤៧១ នាក់។
ប្រភពពីសារព័ត៌មានស៊ីនហួរ។

របាយការណ៍បានឱ្យដឹងថា គ្រោះធម្មជាតិមួយនេះបណ្តាលឱ្យ៤,៦៧១នាក់រងរបួស និង២១៤នាក់ផ្សេងទៀតបាត់ខ្លួន គិតត្រឹមថ្ងៃសៅរ៍ដដែល។
អង្គការសង្គ្រោះក្នុងស្រុក និងអន្តរជាតិបានធ្វើការយ៉ាងសកម្ម ដោយបានជួយសង្គ្រោះមនុស្សចំនួន៦៥៣នាក់ ដែលបានជាប់នៅក្នុងអគារនានា បន្ទាប់ពីការរញ្ជួយដីបានកើតឡើង។ ក្រៅពីនេះសាកសពចំនួន៦៨២នាក់ ត្រូវបានគេប្រទះឃើញនិងស្រង់ចេញពីគំនរបាក់បែកនៃអគារដែលបានបាក់រលំ៕

Leave a Reply

Your email address will not be published. Required fields are marked *