Update៖ មនុស្សជិត៤០ម៉ឺននាក់ បានភៀសខ្លួនបន្ទាប់ពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា ត្រូវបានបញ្ចប់!

អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ(ទី៧ខែមេសា)បាននិយាយថាជនជាតិប៉ាឡេស្ទីនជិត 400,000នាក់ត្រូវបានផ្លាស់ទីលំនៅនៅតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីអ៊ីស្រាអែលបានបំបែកកិច្ចព្រមព្រៀងបទឈប់បាញ់នាពេលថ្មីៗនេះ ដោយមិនមានការរៀបចំសម្រាប់សុវត្ថិភាពជនស៊ីវិលនោះទេ។

ប្រភពពីសារព័ត៌មានAljazeera។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា សហការីផ្នែកមនុស្សធម៌របស់យើងប្រាប់យើងថា នៅទូទាំងតំបន់ហ្គាហ្សា ការវាយប្រហាររបស់អ៊ីស្រាអែល នៅតែបន្តឥតឈប់ឈរ បណ្តាលឱ្យមានជនស៊ីវិលជាប្រព័ន្ធនិងជាទ្រង់ទ្រាយធំ។
លោក Dujarric បាននិយាយថាប្រជាជនក្នុងតំបន់Gaza រួមទាំងកុមារជាច្រើននាក់ផងដែរកំពុងត្រូវបានសម្លាប់របួសនិងពិការអស់មួយជីវិត។
លោកបានបន្ថែមថាអ្នករស់រានមានជីវិតនៅទូទាំង Gaza កំពុងត្រូវបានផ្លាស់ទីលំនៅម្តងហើយម្តងទៀត និងត្រូវបានបង្ខំឱ្យចូលទៅក្នុងកន្លែងរួមតូច ដែលតម្រូវការជាមូលដ្ឋានរបស់ពួកគេមិនអាចបំពេញបាន។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុនសម្រាប់លោក Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់ Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ Gaza៕

Leave a Reply

Your email address will not be published. Required fields are marked *