ប្រធានាធិបតី ដូណាល់ ត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤%ទៀត លើទំនិញទាំងអស់ពីប្រទេសចិន ចាប់ពីថ្ងៃពុធនេះតទៅ.អញ្ចឹងរាល់ទំនិញទាំងអស់ ដែលមកពីចិន នឹងត្រូវបង់ពន្ធយ៉ាងហោចណាស់១០៤%។
ប្រភពពីសារព័ត៌មាន CNN នៅយប់ទី០៨ ខែមេសា ឆ្នាំ២០២៥។
កាលពីសប្តាហ៍មុន ចិនបានប្រកាសវិធានការសងសឹកយ៉ាងខ្លាំងក្លា ដើម្បីឆ្លើយតបទៅនឹង ការដំឡើងពន្ធថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។
ដែលបានធ្វើឱ្យសង្គ្រាមពាណិជ្ជកម្ម រវាងប្រទេស មហាអំណាចទាំង២ កាន់តែឡើងកម្ដៅ។
ភ្លាមៗលោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធលើប្រទេសចិន៥០% បន្ថែមទៀត បើទីក្រុងប៉េកាំង មិនព្រមបោះបង់ពន្ធសងសឹករបស់ខ្លួន លើការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក។
ឥឡូវ៖ អាមេរិក ប្រកាសដាក់ពន្ធថ្មីបន្ថែមលើចិន ធ្វើឱ្យចំនួនពន្ធឡើងដល់១០៤%៕