Update៖ អាមេរិក នឹងគ្មានការលើកលែង ដល់ប្រទេសណាមួយឡើយ ពាក់ព័ន្ធវិធានការដំឡើងពន្ធគយ!

កាលពីថ្ងៃទី៨ ខែមេសា តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានអះអាងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយ.របស់សហរដ្ឋអាមេរិក។
ប្រភពពីសារព័ត៌មាន Reuters។

ថ្លែងប្រាប់គណៈកម្មាធិការហិរញ្ញវត្ថុ នៃព្រឹទ្ធសភាអាមេរិក លោក Greer បានលើកឡើងដូច្នេះថា លោកប្រធានាធិបតី បានបញ្ជាក់ច្បាស់ណាស់ថា រូបលោកគ្មានបំណងផ្តល់ ការលើកលែងពិសេស ឬការយោគយល់ណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ។

អ្នកតំណាងពាណិជ្ជកម្មរូបនេះ លើកឡើងថា ការអនុញ្ញាតឱ្យមានចន្លោះប្រហោងលើកលែង ។
ក្នុងដំណើរការនេះ នឹងធ្វើឱ្យប៉ះពាល់កម្មវត្ថុនៃវិធានការពាណិជ្ជកម្មស្មើភាពគ្នា..!។
បើតាមលោក Greer ដំណើរការចរចាជុំវិញបញ្ហាពាណិជ្ជកម្ម គឺមិនមានកំណត់ពេលវេលាជាក់លាក់នោះទេ។

នៅថ្ងៃពុធនេះ ចំណាត់ការដំឡើងពន្ធថ្មី ដែលភាគច្រើនចន្លោះចាប់ពី១១ភាគរយ ដល់៥០ភាគរយ របស់លោក ត្រាំ ប្រឆាំងនឹងដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក សរុបជិត៦០ប្រទេស បានចូលជាធរមានជាផ្លូវការ ។
ប៉ុន្តែទន្ទឹមគ្នានេះ ដោយសារតែ​ការដំឡើងពន្ធសងសឹកតបតទៅវិញរបស់ទីក្រុងប៉េកាំង ប្រទេសចិន ត្រូវទទួលរងការយកពន្ធក្នុងអត្រា សរុបយ៉ាងហោចរហូតដល់១០៤ភាគរយ ពីអាមេរិកទៅលើ​ទំនិញរបស់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version