ប្រទេសចិនកាលពីថ្ងៃពុធ(ទី៩ខែមេសា)បាន ច្រានចោលការអះអាងរបស់ទីក្រុងកៀវដែលថាពលរដ្ឋចិនកំពុងប្រយុទ្ធជាមួយរុស្ស៊ី នៅ អ៊ុយក្រែន។
ប្រភពពីសារព័ត៌មានAnadolu Agency។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំង នៅពេលសួរអំពីការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថាទីក្រុង Kyiv បានចាប់ខ្លួនពលរដ្ឋចិនពីរនាក់ដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Donetsk ភាគខាងកើត។
លោក Lin បានបន្ថែមថាភាគីអ៊ុយក្រែនត្រូវមើលឱ្យបានត្រឹមត្រូវនូវការខិតខំប្រឹងប្រែងរបស់ប្រទេសចិន និងតួនាទីស្ថាបនាសម្រាប់ការដោះស្រាយវិបត្តិនយោបាយ។
លោក Lin ក៏បានជំរុញប្រជាជនចិនឱ្យនៅឱ្យឆ្ងាយពីជម្លោះប្រដាប់អាវុធ ដោយបន្ថែមថាទីក្រុងប៉េកាំងកំពុងផ្ទៀងផ្ទាត់ព័ត៌មាន” ពីទីក្រុង Kyiv លើការចោទប្រកាន់ថាចិនកំពុងប្រយុទ្ធដើម្បីរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន៕