Update៖ ចិន សងសឹកនឹងការដំឡើងពន្ធរបស់លោកត្រាំ ដោយរឹតបន្តឹងការនាំចូលខ្សែភាពយន្តហូលីវូដអាមេរិក!

កាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា) ប្រទេសចិន បាននិយាយថាខ្លួននឹងរឹតបន្តឹងការនាំចូលខ្សែភាពយន្តហូលីវូដភ្លាមៗ ដើម្បីសងសឹកការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើទំនិញនាំចូលរបស់ចិន។

ក្រុមអ្នកវិភាគឧស្សាហកម្មនិយាយថា ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុទំនងជាមានតិចតួចបំផុត តែទោះជាយ៉ាងនេះក្ដី ចំណូលលក់សំបុត្រភាពយន្តហូលីវូដនៅចិន បានធ្លាក់ចុះខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ឧស្សាហកម្មហូលីវូដធ្លាប់បានសម្លឹងមើលទៅចិន ដែលជាទីផ្សារភាពយន្តធំជាងគេទីពីររបស់ពិភពលោក ដើម្បីជួយជំរុញការលក់សំបុត្ររបស់ខ្លួន ប៉ុន្តែភាពយន្តក្នុងស្រុករបស់ចិនមានប្រៀបជាងភាពយន្តហូលីវូដ។បន្ទាប់ពី ៣ទសវត្សរ៍ក្នុងអំឡុងពេលដែលចិនបាននាំចូលភាពយន្តហូលីវូដចំនួន១០រឿងក្នុងមួយឆ្នាំ ពេលនេះរដ្ឋបាលភាពយន្តជាតិរបស់ទីក្រុងប៉េកាំង និយាយថាសកម្មភាពយកពន្ធរបស់លោក Trump នឹងធ្វើឱ្យតម្រូវការក្នុងស្រុកកាន់តែលំបាកសម្រាប់ភាពយន្តអាមេរិកនៅក្នុងប្រទេសចិន។នៅពេលត្រូវសាកសួរពីការរឹតបន្តឹងរបស់ចិននេះ លោក Trump មិនបានការពារហូលីវូដទេ ដោយគ្រាន់តែនិយាយថាមានរឿងអាក្រក់ជាងនេះទៅទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *