កាលពីថ្ងៃអង្គារ(ទី១៥ ខែមេសា) គណៈកម្មការរៀបចំការបោះឆ្នោតរបស់សិង្ហបុរីបានកំណត់យកថ្ងៃទី៣ ខែឧសភាក្នុងការរៀបចំបោះឆ្នោតជាសកល ដែលត្រូវបានក្លាយជាការធ្វើតេស្ដដ៏សំខាន់មួយសម្រាប់លោកនាយករដ្ឋមន្ត្រី Lawrence Wong។
ប្រភពពីសារព័ត៌មាន AFP។
ការប្រកាសពីកាលបរិច្ឆេទរៀបចំការបោះឆ្នោតសកលខាងលើ កើតឡើងបន្ទាប់ពីប្រធានាធិបតីសិង្ហបុរី លោក Tharman Shanmugaratnam នៅថ្ងៃអង្គារនេះ បានប្រកាសរំលាយសភា ដើម្បីបើកផ្លូវរៀបចំការ បោះឆ្នោតសកលលើកទី១៤របស់សិង្ហបុរី។ ការបោះឆ្នោតសកលនេះនឹងក្លាយជាការធ្វើតេស្ដ និងជាការប្រកួតប្រជែងជាលើកដំបូងសម្រាប់គណបក្សសកម្មភាពប្រជាជន (People’s Action Party) ឬហៅកាត់ថា PAP នៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Lawrence Wong។
លោក Wong មានអាយុ ៥២ឆ្នាំ ឡើងកាន់តំណែងបន្តវេនកាលពីខែឧសភា ឆ្នាំ២០២៤ ពីអតីតនាយករដ្ឋមន្ត្រី លោក Lee Hsien Loong ដែលជាកូនបង្កើតរបស់បិតាស្ថាបនិកសិង្ហបុរី លោក Lee Kuan Yew ដោយបានបិទបញ្ចប់ការដឹកនាំប្រទេសដោយគ្រួសារត្រកូល Lee ជាច្រើនទសវត្សរ៍មកនេះ៕