ឆេះឃ្លាំងគ្រឿងជ័រ នៅខណ្ឌដង្កោ នាយប់ចូលឆ្នាំទី៣ បង្កការភ្ញាក់ផ្អើលជាខ្លាំង!

(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះឃ្លាំងគ្រឿងជ័រ ទំហំ១០ម៉ែត្រ × ២០ម៉ែត្រ អស់ទាំងស្រុង រួមទាំងម៉ូតូ០១គ្រឿង រម៉ក០២គ្រឿង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២៣:១៥នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងស្តុបកែវជ័រ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។

អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ធ្វើឱ្យឆេះខូចខាតបន្ទប់ម៉ូតូ០១គ្រឿង រម៉កចំនួន០២ និងគ្រឿងជ័រ ក្នុងឃ្លាំងទំហំ ១០ម៉ែត្រ × ២០ម៉ែត្រ អស់ទាំងស្រុងនិងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

នៅវេលាម៉ោង០២:០០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ។
ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០ឡានស្មើនឹង៦០ម៉ែត្រគូប, រថយន្តជំនួយរបស់កងរាជអាវុធហត្តចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើ១២ម៉ែត្រគូប, រថយន្តស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើ១២ម៉ែត្រគូប៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version