Update៖ អ៊ុយក្រែន បន្តប្រើច្បាប់អាជ្ញាសឹក និងកេណ្ឌទ័ពនៅក្នុងប្រទេសរយៈពេល៩០ថ្ងៃទៀត!

កាលពីថ្ងៃពុធ(ទី១៦ ខែមេសា) សភាអ៊ុយក្រែន បានបោះឆ្នោតដើម្បីបន្តច្បាប់អាជ្ញាសឹកនិងការកេណ្ឌទ័ពកំពុងអនុវត្តនៅក្នុងប្រទេសសម្រាប់រយៈពេល ៩០ថ្ងៃបន្ថែមទៀត។

ប្រភពពីសារព័ត៌មានស៊ីនហួរ។

សមាជិកសភាអ៊ុយក្រែន លោក Yaroslav Zheleznyak បានគូសបញ្ជាក់ឲ្យដឹងថា សមាជិកសភាចំនួន ៣៥៧ រូប បានគាំទ្រការពន្យារច្បាប់អាជ្ញាសឹក ខណៈ៣៤៦រូប បានគាំទ្រការបន្តការកេណ្ឌទ័ព ដែលលើសពីសំឡេងអប្បបរមា ២២៦ ដែលត្រូវការសម្រាប់ការអនុម័ត។ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ការពន្យារពេលថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ៩ ខែឧសភា រហូតដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៥។
ប្រទេសអ៊ុយក្រែនបានដាក់ច្បាប់អាជ្ញាសឹក និងប្រកាសកេណ្ឌទ័ពទូទាំងប្រទេសជាលើកដំបូង បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២៕

Leave a Reply

Your email address will not be published. Required fields are marked *