Update៖​ ប៉ូលិសចេញបំភ្លឺ ករណីប្ដីប្រពន្ធ១គូ ដឹកដៃគ្នាមកលោតទឹកនៅស្ពានជ្រោយចង្វារ!

(ភ្នំពេញ)៖​ នៅព្រឹកថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ២០២៥ ផេកក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស បានចេញបំភ្លឺជូនសាធារណជនជុំវិញការផ្សព្វផ្សាយតាមបណ្តាញសង្គម។
ដែលមានពីរនាក់ប្តីប្រពន្ធ បានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ ដោយតូចចិត្តជាមួយមួយមន្រ្តីបុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ មិនទទួលពាក្យបណ្តឹង ករណីមិត្តភក្តិចាប់រំលោភប្រពន្ធរបស់ខ្លួន!។

ជុំវិញករណីនេះ នៅថ្ងៃទី ១៦ខែមេសាឆ្នាំ២០២៥ វេលាម៉ោង ១៥និង០០នាទី មានស្រ្តីពីរនាក់ និង ប្រុសម្នាក់ សរុបបីនាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកដោយក្នុងចំណោមបីនាក់នោះមានស្រ្តីម្នាក់ជាជនរងគ្រោះឈ្មោះ ស៊ីម ចរិយា មករាយការណ៍ថាមានករណីចាប់រំលោភមកលើខ្លួន កាលថ្ងៃទី១៥ខែមេសាឆ្នាំ២០២៥ នៅចំណុចភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅពេលនោះបានមកជួប ។
មន្រ្តីប៉ុស្តិ៍ពីរនាក់ហើយក៏បានសួរនាំរឿងហេតុការណ៍ជុំវិញអំពីបញ្ហាករណីរំលោភនេះ។

ក្រោយពីសមត្ថកិច្ចសួរនាំបានបន្តិចមក តែត្រូវជនរងគ្រោះ(ឈ្មោះ ស៊ីម ចរិយា) ក៏បានប្រាប់សមត្ថកិច្ចវិញថាឈប់ដាក់ពាក្យបណ្ដឹងទៀតហើយ ហើយក៏ក្រោកដើរចេញទៅក្រៅប៉ុស្តិ៍នគរបាលរដ្ឋបាល ។
ខណៈនោះសមត្ថកិច្ចក៏តាមហៅស្រ្តីរងគ្រោះមានឈ្មោះខាងលើមកវិញដើម្បីសរសេរក្នុងពាក្យបណ្ដឹងបន្ដ តែត្រូវស្រ្តីខាងលើពុំព្រម ក្នុងពេលនោះដែរឈ្មោះ រុន ស្រីនាង និង ឈ្មោះ ឈួន សង្ហា ដែលជាបងប្អូនជីដូនមួយ ដែលនាំស្រ្តីរងគ្រោះមកដាក់ពាក្យបណ្តឹង ក៏ដើរតាមហៅដែរតែស្រ្តីរងគ្រោះនោះមិនព្រមក៏ដើរគេចបាត់ទៅ ។

ទើបតែថ្ងៃទី ១៨ខែមេសា២០២៥ ខាងសមត្ថកិច្ចទទួលបានពីសារព័ត៌មាន ផ្សព្វផ្សាយតាមបណ្តាញសង្គមថា មានករណីលោតទឹកពីលើស្ពានជ្រោយចង្វារដោយសារខឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកមិនព្រមទទួលពាក្យបណ្តឹងរកយុត្តិធម៌ជូនប្រពន្ធគាត់ដែលត្រូវមិត្តភក្តិចាប់រំលោភ ។

បន្ទាប់ពីឃើញការផ្សព្វផ្សាយនោះហើយ សមត្ថកិច្ចបានតាមស្វែងរកពីរនាក់ប្តីប្រពន្ធនោះដើម្បីសួរនាំតែរកមិនឃើញនោះទេដោយសារពួកគាត់រស់នៅគ្មានទីលំនៅពិតប្រាកដ។ទោះបីយ៉ាងណាក៏ដោយក្រោយសមត្ថកិច្ចបានទទួលព័ត៌មានតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន ។

បច្ចុប្បន្នកម្លាំងប៉ុស្តិ៍និងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញកំពុងស្រាវជ្រាវតាមស្វែងរកឃាត់ខ្លួនជនសង្ស័យដើម្បីសួរនាំ និងក៏កំពុងព្យាយាមស្វែងរកស្រ្តីរងគ្រោះមកដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *