(ភ្នំពេញ)៖ ក្រោយល្បីរឿងអ្នកបើករថយន្តមកចាក់សាំង ហើយត្រូវបុគ្គលិកស្ថានីយប្រេងឥន្ធនៈ PTT តម្រូវឱ្យបង់ជាប្រាក់ដុល្លារ ព្រោះគិតកន្ទុយនិងខុសគ្នាប្រហែល១.០០០រៀលនោះមក!។
នៅរសៀលទី១៩.០៤.២០២៥ លោកស្រីឧកញ៉ា ទ្រី ដាណា បានប្រកាសឧបត្ថម្ភ ដល់ស្ដ្រីជាបុគ្គលិកសាំងចំនួន៥០០ដុល្លារ។
ឧកញ៉ា ទ្រី ដាណា បានលើកឡើងយ៉ាងដូច្នេះថា”ខ្ញុំជួយប្អូនស្រីបុគ្គលិកចាក់សាំង 500$។ ខ្ញុំមិនដឹងថាខាងណាខុស ខាងណាត្រូវទេ ខ្ញុំគ្រាន់តែដឹងថាអាណិត ធម្មតាបើជាការតម្រូវយកកន្ទុយថែម គាត់ជាបុគ្គលិកគេក៏ធ្វើតាមគោលការណ៍ដែរ។
ខុសគ្នាត្រឹម ១០០០រៀល អាចយោគយល់គ្នា គួរកុំបង្ហោះវីដេអូអី ឬបើប្អូនស្រីបុគ្គលិកគាត់ខុស មានការយល់ច្រឡំ អាចប្រាប់ទៅម្ចាស់ការ៉ាស់សាំងបាន 😢 បើគាត់បាត់បង់ការងារ ជីវភាពគ្រួសារគាត់ ទៅជាយ៉ាងណា”។
ទាក់ទិនបញ្ហានេះ នៅព្រឹកទី១៩.០៤.២០២៥ មានបងប្អូនអ្នកលេងបណ្ដាញសង្គមជាច្រើន បានផ្ទុះការវែកញែក អំពីករណីអ្នកមកចាក់សាំង និងបុគ្គលិកស្ថានីយប្រេងឥន្ធនៈពាក់ព័ន្ធសាំង៥០លីត្រ.!។
ក្នុងនោះ ភាគច្រើនមហាជនបានអាណិតអាសូរ ចំពោះបុគ្គលិកស្ថានីយប្រេងឥន្ធនៈ ដោយបកមករិៈគន់អ្នកបើករថយន្ត ដែលមករកចាក់សាំង៕