(កំពង់ស្ពឺ)៖ រថយន្តមិនស្គាល់ម៉ាក បានបុកស្រ្តីម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតឡើងនៅលើដងផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០០និង ៤០នាទីយប់។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសំរោងទង
បានឲ្យដឹងថា គ្រោះថ្នាកចរាចរណ៍ រវាងរថយន្តនិងមនុស្សដើរឆ្លងផ្លូវ (ជនមិនស្គាល់អត្តសញ្ញាណ) បណ្តាលឲ្យស្លាប់មនុស្ស ១នាក់ស្រី សពតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងបន្តការស្រាវជ្រាវស្វែងរកក្រុមគ្រួសារសព។
ចំពោះអ្នកបើកបររថយន្តដែលបើកគេចជំនាញកំពុងបន្តស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ភិនភាគសព ភេទស្រី អាយុប្រហែល ៤០ឆ្នាំ កម្ពស់ ១.៦០ម៉ែត្រ សម្បុរស្រអែម សក់វែងខ្មៅនិងក្រហមចុង នៅលើលើខ្លួនមិនមានសំសៀកបំពាក់។
ដូចបានជម្រាបជូនខាងលើសូមបងប្អូនក្នុងគ្រុបមេត្តាជួយពិនិត្យភិនភាគខាងលើ និងជួយផ្សព្វផ្សាយបន្តដើម្បីស្វែករកសាច់ញាតិក្រុមគ្រួសារនៃសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
បើបងប្អូនស្គាល់ជនខាងលើ សូមទំនាក់ទំនងមកលេខ ០១៦ ៣៩៦ ៣៦៨/ ០១៦ ៦១៥ ៦៤៦៕