Update៖ រុស្ស៊ីប្រកាសបទឈប់បាញ់ ជាមួយអ៊ុយក្រែន ក្នុងឧកាសបុណ្យ Easter!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅ(ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៥) បានប្រកាសបទឈប់បាញ់នៃបុណ្យ Easter ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។

ដោយថា ការប្រយុទ្ធនឹងផ្អាករហូត ដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ។
ប្រភពពីសារព័ត៌មានCNN។

រុស្ស៊ី នឹងបញ្ឈប់ការវាយប្រហារទាំងអស់នៅអ៊ុយក្រែន ហេីយសន្មត់ថាភាគីអ៊ុយក្រែន នឹងធ្វើតាមការប្រកាសនេះដូចគ្នា។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់លោក ពូទីន ថាកំពុងលេងសេីចនឹងអាយុជីវិតមនុស្ស។
ខណៈការជូនដំណឹងអំពីការវាយប្រហារតាមផ្លូវអាកាស បានលាន់ឮទូទាំងប្រទេសក្នុងរយៈពេលមួយម៉ោងចុងក្រោយនេះ។

លោក ពូទីន ថា បទឈប់បាញ់បុណ្យ Easter ចាប់ផ្តើមល្ងាចថ្ងៃសៅរ៍នេះ​ (ម៉ោងក្នុងតំបន់)។
ទោះជាយ៉ាងណានៅវេលាម៉ោង៥ និង ១៥នាទីល្ងាចថ្ងៃដដែល លោក ហ្សេលេនស្គី បាននិយាយថា យន្តហោះដ្រូនរបស់រុស្ស៊ី ត្រូវបានរកឃើញហោះលើដែនអាកាសអ៊ុយក្រែន​ដដែល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version