Update៖ អគ្គិភ័យបានឆាបឆេះគំនរសំរាមដ៏ធំមួយនៅតំបន់ភាគខាងលិចនៃប្រទេសឥណ្ឌា!

អគ្គិភ័យដ៏ធំមួយបានឆាបឆេះគំនរសំរាមមួយ ស្ថិតក្នុងទីក្រុងភាគខាងលិច Nagpur ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍(ទី១៩ខែមេសា)។

ផ្សែងដ៏ធំ បានគ្របដណ្តប់លើគំនរសំរាម ខណៈដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីពន្លត់ភ្លើងនៅទីក្រុង Nagpur ជាទីដែលសីតុណ្ហភាពហក់ឡើងខ្ពស់រហូតដល់៤៥អង្សាសេ ។
លោក Chandankhede គឺជាប្រធានការិយាល័យពន្លត់អគ្គិភ័យក្រុង Nagpur និយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យមកពី១១អង្គភាព ត្រូវបានចល័តដើម្បីពន្លត់ភ្លើង ដែលបានរីករាលដាលយ៉ាងឆាប់រហ័សដោយសារខ្យល់បក់ខ្លាំង ។
បើទោះបីជាមូលហេតុបណ្តាលឲ្យកើតមានអគ្គិភ័យ ពុំត្រូវបានដឹងយ៉ាងណាក្តី ករណីអគ្គិភ័យនៅគំនរសំរាម គឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌា ជាពិសេសអំឡុងពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់ខ្លាំងនោះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version