Update៖ ក្រុមហ៊ុនផ្កាយរណបរបស់ចិន បដិសេធចំពោះការចោទប្រកាន់របស់អាមេរិកថាខ្លួនបានគាំទ្រក្រុមហ៊ូធី!

ក្រុមហ៊ុនផ្កាយរណបរបស់ចិន Chang Guang Satellite Technology កាលពីថ្ងៃសៅរ៍(ទី១៩ខែមេសា)បានច្រានចោលការចោទប្រកាន់ពីអាមេរិកដែលថាខ្លួនកំពុងគាំទ្រក្រុម Houthi ដោយផ្តល់ព័ត៌មានសម្ងាត់ដល់ពួកគេ នេះបើយោងតាមសារព័ត៌មានGlobal Times។

ប្រភពពីសារព័ត៌មានAljazeera។

នេះបានកើតឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Tammy Bruce បាននិយាយថា បច្ចេកវិទ្យាផ្កាយរណប Chang Guang គឺជួយដល់ក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែន ដោយផ្តល់រូបភាពផ្កាយរណបដែលប្រើដើម្បីកំណត់គោលដៅនាវាអាមេរិកនិងអន្តរជាតិនៅសមុទ្រក្រហមនេះបើយោងតាមរបាយការណ៍របស់ Fox News ។
ជាការឆ្លើយតប ក្រុមហ៊ុនបានច្រានចោលការចោទប្រកាន់នេះ ដោយហៅការអះអាងនេះថាបានប្រឌិត និងបង្កាច់បង្ខូចដោយចេតនាហើយបាននិយាយថា ខ្លួនមិនមានទំនាក់ទំនងអាជីវកម្មជាមួយអ៊ីរ៉ង់ឬកងកម្លាំង Houthi នោះទេ នេះបើយោងតាមកាសែត Global Times ។

ក្រុមហ៊ុនបាននិយាយថានៅក្នុងប្រតិបត្តិការជាសកលរបស់យើង យើងគោរពយ៉ាងតឹងរ៉ឹងជាមួយនឹងច្បាប់ បទបញ្ជា និងស្តង់ដារឧស្សាហកម្មដែលពាក់ព័ន្ធទាំងនៅក្នុងប្រទេសចិន និងអន្តរជាតិ។ ជាមួយនឹងគំរូអាជីវកម្មដែលមានភាពចាស់ទុំ និងសេវាកម្មដែលមានគុណភាពខ្ពស់ យើងបានប្តេជ្ញាចិត្តក្នុងការរួមចំណែកជាមួយអ្នកជំនាញ និងដំណោះស្រាយរបស់ចិនចំពោះការរីកចម្រើននៃឧស្សាហកម្មឧបករណ៍ចាប់សញ្ញាពីចម្ងាយជាសកល៕

Leave a Reply

Your email address will not be published. Required fields are marked *