កាលពីថ្ងៃ(ទី២២ ខែមេសា)ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា សិស្សប្រមាណជាង៦០ ០០០នាក់ ចាំបាច់ត្រូវតែធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ។
ក្រោយសន្លឹកកិច្ចការរបស់ពួកគេត្រូវបានឆាបឆេះក្នុងគ្រោះអគ្គីភ័យ បង្កឡើង ដោយរញ្ជួយដីកាលពីខែមីនា។
ប្រភពពីសារព័ត៌មាន AFP។
គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា បានផ្តាច់ជីវិតមនុស្សជាង៣៧០០នាក់ ។
ខណៈទីក្រុង Mandalay ដែលជា ទីក្រុងមានមនុស្សរស់នៅច្រើនបំផុតលំដាប់ទី២ របស់មីយ៉ាន់ម៉ា បានរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លា។
ក្រោយគ្រោះរញ្ជួយដីនោះ អគ្គីភ័យមួយបានកើតឡើង នៅសាកលវិទ្យាល័យ Mandalay University ហើយឆាបឆេះសន្លឹកកិច្ចការរបស់សិស្សចំនួន៦២៩៥៤រូប ដែលស្ថិតក្រោមដំណើរការផ្តល់ពិន្ទុ៕