ភ្ជួរ​ដី​ក្នុងចម្ការ​ ប៉ះចំមីនតោន ផ្ទុះរងរបួសធ្ងន់ នៅស្រុក​ត្រពាំង​ប្រាសាទ!

(ឧត្ដរមានជ័យ)៖ បុរសម្នាក់បានរងរបួសធ្ងន់និងកំពុងជួយសង្គ្រោះ ខណៈត្រាក់ទ័រ ខូចខាតទាំងស្រុង ក្នុងហេតុការណ៍ ផ្ទុះ​គ្រាប់​មីន​តោន នៅភូមិ​អូរ​ជីក ឃុំផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ នាព្រឹកទី២៣.០៤.២០២៥។
បើតាមសេចក្ដីរាយការណ៍ នៅមុនកើតហេតុ ជនរងគ្រោះ បានទៅភ្ជួរដីក្នុងចម្ការ នាភូមិ.ឃុំខាងលើ ។
ដោយខណៈពេលកំពុងភ្ជួរនោះស្រាប់តែប៉ះចំមីនតោន បណ្ដាលឱ្យផ្ទុះតែម្ដង!។
ធ្វើឱ្យត្រាក់ទ័រ រងការខូចខាតទាំងស្រុង រីឯតៃកុងរងរបួសធ្ងន់ កំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​ឧត្តរមានជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version