Update៖ លោកត្រាំថា អ៊ុយក្រែនមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រនោះទេ!

កាលពីថ្ងៃសុក្រ(ទី២៥ខែមេសា)ប្រធានាធិបតីអាមេរិក លោកDonald Trump បាននិយាយថាអ៊ុយក្រែនមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីរ៉ែកម្រជាមួយអាមេរិកនៅឡើយទេ ដោយបានសម្តែងក្តីសង្ឃឹមថាវានឹងត្រូវបានចុះហត្ថលេខាឆាប់ៗ។

ប្រភពពីសារព័ត៌មានReuters។

លោក Donald Trump បានិយាយថាអ៊ុយក្រែនដែលដឹកនាំដោយ លោក Volodymyr Zelenskyy មិនបានចុះហត្ថលេខាលើឯកសារចុងក្រោយស្តីពីកិច្ចព្រមព្រៀង Rare Earths ដ៏សំខាន់បំផុតជាមួយអាមេរិកទេ។
លោក Trump បាននិយាយនៅលើ Truth Social ថាវាយឺតពេលយ៉ាងហោចណាស់បីសប្តាហ៍។ សង្ឃឹមថាវានឹងត្រូវបានចុះហត្ថលេខាភ្លាមៗ។
លោក Trump បាននិយាយថា ការងារលើកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនកំពុងដំណើរការដោយរលូនលោកបានបន្ថែមថាជោគជ័យហាក់ដូចជាមាននាពេលខាងមុខនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version