ជនជាតិចិនបើករថយន្តម៉ាកម៉ែកសឺដេស ស្រាប់តែឆេះយ៉ាងសន្ធោសន្ធៅនៅតាមបណ្ដោយផ្លូវ ណតប្រីដ!

(ភ្នំពេញ)៖ រថយន្តម៉ាកម៉ែកសឺដេសមួយគ្រឿងម្ចាស់ជាជនជាតិចិន បើកបរសុខៗស្រាប់តែមានអណ្ដាតភ្លើងចេញពីម៉ាស៊ីនឆាប់ឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យរងការខូចខាតទាំងស្រុងសល់តែគ្រោងឆ្អឹង។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤:៤០នាទីល្ងាច កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នៅតាមបណ្ដោយផ្លូវ ណតប្រីដ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តដែលត្រូវភ្លើងឆេះពាក់ផ្លាកលេខភ្នំពេញ២V.៧៧៧៤បើកបរ ដោយជនជាតិចិននិងរួមដំណើរដោយជនជាតិចិនម្នាក់ទៀត។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើជិះដោយជនជាតិចិនពីរនាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រីដក្នុងទីសដៅពីជើងទៅត្បូង។នៅពេលធ្វើដំណើរហួសបុរីអតីតឃ្លាំងK4 បន្តិចស្រាប់តែភ្លើងបានឆាបឆេះហុយចេញពីម៉ាស៊ីនរថយន្តនិងមានអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។

តាមព័ត៌មានឱ្យដឹងទៀតថា ភ្លាមៗអ្នកបើកបរព្រមទាំងអ្នកជិតខាងបានយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់អន្តរាគមន៍តែពុំអាចទប់ស្កាត់បាន។ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យ១គ្រឿងទៅទៅជួយអន្តរាគមន៍បាញ់ពន្លត់ទើបភ្លើងបានរលត់ទៅវិញ។
តាមព័ត៌មានឲ្យដឹងថា រថយន្តខាងលើត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុងនៅសល់តែគ្រោងឆ្អឹងដែកតែប៉ុណ្ណោះ។ទាក់ទិននឹងការកើតមានអគ្គីភ័យនេះគេសង្ស័យថាបណ្ដាលមកពីឆ្លងចរន្តភ្លើង៕

Leave a Reply

Your email address will not be published. Required fields are marked *