(ភ្នំពេញ)៖ ថ្លែងក្នុងពិធី អញ្ជើញសម្ពោធផ្លូវជាតិចំនួន៣ខ្សែតម្លៃ១៨៨លានដុល្លារ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាសមិទ្ធផលផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គ.ម គឺជាមូលដ្ឋានគ្រឹះក្នុងការបង្កើនការវិនិយោគនៅខេត្តតាកែវ ហើយអាចតភ្ជាប់ទៅដល់ខេត្តកំពត ខេត្តកែប រហូតដល់ខេត្តកោះកុងផងដែរ៕