(ភ្នំពេញ)៖ ក្រោយពីស្ត្រីម្នាក់បើករថយន្តព្រូស បុកគេស្លាប់ហើយបានចូលសារភាព នៅស្នងការដ្ឋាននគរបាលភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែធ្នូ កម្លាំងនគរបាលជំនាញបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ មានគ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងរថយន្តម៉ាកToyota Prius ផ្លាកលេខភ្នំពេញ2BE-0241 បុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម បណ្តាលឱ្យបុរសម្នាក់ស្លាប់។ហេតុការណ៍កើតនៅត្រង់ផ្លូវលេខ២៧១ និងផ្លូវលេខ១៨២ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លុះរសៀលថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២៣ ស្ត្រីម្នាក់ដែលគេអះអាងជាអ្នកបើក រថយន្តម៉ាក Prius ឈ្មោះ អ៊ឹងសុទ្ធ ដាវី ផ្ទះនៅបុរីពិភពថ្មីចម្ការដូង សង្កាត់ព្រៃស ខណ្ឌដង្កោ។
ស្ត្រីរូបនោះបានចូលខ្លួនមកសារភាពនៅកន្លែងនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចក៏បានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕