សម្តេចតេជោ អញ្ជើញវាយកូនហ្គោលលើទីលានវាយកូនហ្គោលក្រុមហ៊ុនវឌ្ឍនៈ!

(ភ្នំពេញ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញវាយកូនហ្គោលលក្ខណៈកីឡាពេលព្រឹកលើទីលានវាយកូនហ្គោលក្រុមហ៊ុនវឌ្ឍនៈ។ការវាយកូនហ្គោលបានបង្ហាញថា បើទោះបីជន្នាយុច្រើន តែសុខភាពសម្តេចតេជោ នៅតែរឹងមាំ ហើយគីឡូរបស់សម្តេចបានស្រកជាងមុនផងដែរ។ បន្ថែមពីនេះសម្តេចអំពាវនាវផងដែរ ដល់បងប្អូនជនរួមជាតិ មេត្តាហាត់ប្រាណឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុខភាពល្អប្រសើរទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version