(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បុត្រា បុត្រី ចៅប្រុស ចៅស្រី បងប្អូន ក្មួយៗ អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៣ឆ្នាំ ដើម្បីឧទ្ទិសមហាកុសលដួងិវិញ្ញាណក្ខន្ធ សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ដែលពិធីបុណ្យនេះប្រារពឡើង នៅភូមិអណ្ដូងច្រះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពងចាម៕